រោគសញ្ញាសុខភាពធំៗ ទាំង៥ ដែលអ្នកត្រូវព្រួយបារម្ភ!!!

ប្រាកដណាស់ ជីវិតពិតជាគ្មានអ្វីកាត់ថ្លៃបានទេ និងគ្មានអ្វីជាទៀតទាត់នោះទេតែយើងក៏មិនគួរព្រងើយកន្ទើយនិងសុខភាពរបស់យើងផងដែរ។

យើងខ្ញុំ សូមលើកយក រោគសញ្ញាធំៗទាំងប្រាំដែលអ្នកមិនគួរមើលរំលង និងដាច់ខាតត្រូវប្រញាប់ជួបប្រឹក្សា ជាមួយវេជ្ជបណ្ឌិត៖

១. ដើរមិនត្រង់ផ្លូវ បាត់បង់លំនឹងខ្លួន

កាលណាអ្នកតែងតែ មានអារម្មណ៍ថា អស់កំលាំងដៃជើង ដើរមិនត្រង់ផ្លូវ បាត់បង់លំនឹងខ្លួនវិលមុខខ្លាំង ស្ពឹកមុខ និយាយនិងការគិតពិចារណាខុសពីប្រក្រតីវាអាចជាសញ្ញាប្រាប់ឲ្យដឹងថា អ្នកអាចប្រឈមមុខនឹងជំងឺដាច់សរសៃឈាមខួរក្បាលដែលនឹងបង្កគ្រោះថ្នាក់ធំដល់ជីវិត។

២. ថប់ៗទ្រូង និងឈឺទ្រូង

ការធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាផ្ដល់ផលប្រយោជន៍ដល់សុខភាពរបស់យើងតែពេលខ្លៈវាក៏បង្កគ្រោះអាសន្នផងដែរ ដែលកើតឡើងរាល់ពេលយើងធ្វើសកម្មភាព ហាត់ប្រាណនេះដូចជា បង្កឲ្យមានអាការៈឈឺទ្រូង ក៏ដូចជាបែកញើស មានអារម្មណ៍ថប់ៗទ្រូង  ដកដង្ហើមញាប់ និងវិលមុខជាដើម សុទ្ធសឹងតែជាសញ្ញានៃជំងឺគាំងបេះដូងវាក៏ជាមូលហេតុបញ្ជាក់ថា មានឈាមកកនៅក្នុងសរសៃឈាមវ៉ែន ឬអារទែ ផងដែរ។

៣. មានអារម្មណ៍ថាឈឺកំផួនជើង

ចាប់អារម្មណ៍ទេថា ពេលដែល អ្នកក្រោកឈរឬដើរ បន្ទាប់ពីអង្គុយរាប់ម៉ោង ស្រាប់តែមានអាការដូចជាជើងឡើងក្តៅក្រហម និងហើមធំជាងជើងម្ខាងទៀត ។ ពេលខ្លះយើង អាចមានអារម្មណ៍ថា ឈឺកំផួនជើង ឬស្ពឹកនៅពេលយើងអង្គុយ រយៈពេលយូររាប់ម៉ោង ឬក៏ក្រោយ ពេលលេងកីឡារួចជាដើម។ ទាំងនេះអាចជារោគសញ្ញានៃឈាមកកក្នុងសរសៃឈាមវ៉ែនជ្រៅ នៅនឹងជើងរបស់អ្នក។ 

៤. បន្ទោរបង់មកមានឈាម

វាអាចមានទាក់ទងនឹងបញ្ហាមួយចំនួន ប្រសិនបើការបន្ទោរបង់ មានឈាមមក ហើយឈឺចុកចាប់នៅផ្នែកសងខាងខ្នង នោះអាចជារោគសញ្ញានៃគ្រួសក្នុងតំរង់នោម។

បើអ្នកបន្ទោរបង់ញឹកញាប់ ហើយមានឈាម និងមានអារម្មណ៍ថាផ្សាខ្លាំងតាមផ្លូវបង្ហូរនោម  វាអាចជាសញ្ញាប្រាប់ថា មានការរលាកតំរង់នោម ឬប្លោកនោមដែលបង្កឡើងដោយបាក់តេរី។

បើបន្ទោរបង់ មានឈាម ប៉ុន្តែពុំមានការឈឺចាប់ឡើយ នេះជារោគសញ្ញានៃជំងឺមហារីកតំរង់នោមឬប្លោកនោម។

៥. ដកដង្ហើមឮសូរក្រេតក្រត

ពេលដកដង្ហើមចេញចូល មានការពិបាក និងមាននូវសំលេងតឹង ដូចជាហួច ឮសូរក្រេតក្រតទាំងនេះសុទ្ធតែអាចជារោគសញ្ញានៃជំងឺហឺត ជំងឺរលាកសួត ជំងឺរលាកទងសួត។ អ្នកគួរប្រញាប់ជួបវេជ្ជបណ្ឌិតភ្លាម បើសិនជួបប្រទៈឬមានបញ្ហាដូចរៀបរាប់ខាងលើនេះ ជាញឹកញាប់៕