ដើម្បីដឹងថាខ្លួនយើងកំពុងមានជាតិពុលច្រើនកម្រិតណានោះ សូមអង្កេតមើលរោគសញ្ញាទាំង ៦ ខាងក្រោម៖
១. ឈឺក្បាលជាប្រចាំថ្ងៃ
រោគសញ្ញានេះ បង្ហាញថា ជាតិពុលកាន់តែច្រើនបានប្រមូលផ្តុំក្នុងខ្លួនរបស់យើងដែលបណ្ដាលមកពីក្រពេញទឹករងៃឡាំហ្វាទឹក រងផលប៉ះពាល់ធ្ងន់ពីជាតិពុល ទើបឈានដល់ការឈឺក្បាល។
២. អណ្តាតប្រែពណ៌ជា សឬលឿង ខុសប្រក្រតី
ប្រសិនបើអណ្តាតប្រែពណ៌សឬលឿងខុសប្រក្រតី គឺបានន័យថាប្រព័ន្ធរំលាយអាហារកំពុងប្រឹងខ្លាំងណាស់ដើម្បីកម្ចាត់ជាតិពុលពីរាងកាយ។
៣. បែកញើសជោគជាំ
បែកញើសជារឿងធម្មតា តែបើវាបែកខ្លាំងជោគជាំខុសប្រក្រតី នោះមានន័យថា រាងកាយកំពុងព្យាយាមកម្ចាត់សារធាតុពុលចេញពីរាងកាយ។
៤. ងុយគេងខុសធម្មតា
អាការៈនេះក៏ដោយសា សារធាតុពុលកាន់តែកើនឡើងក្នុងថ្លើម ធ្វើឱ្យប៉ះពាល់ដល់អ័រម៉ូនអេស្ត្រូជែនដែលចេះតែធ្វើឱ្យមនុស្សអស់កម្លាំងល្ហិតល្ហៃងងុយគេង។
៥. បញ្ហាស្បែក
កាលណាស្បែកនឹងឡើងជាំ ប្រសិនបើស្បែកត្រង់ផ្នែកណាមួយនៃរាងកាយមិនអាចបណ្តេញជាតិពុលបានតាមធម្មតា។
៦. កើនខ្លាញ់ក្បាលពោះ
ការឡើងខ្លាញ់ក្បាលពោះ ជាសញ្ញាមួយបង្ហាញថា ក្បាលពោះកំពុងផ្ទុកទៅដោយជាតិពុល៕