ថ្ងៃនេះ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស ៩៣០គ្រឿង ក្នុងនោះមានម៉ូតូ៥៩៨គ្រឿង និងរថយន្ត៣៣២គ្រឿង

បទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

(ភ្នំពេញ)៖ រយៈពេល១ថ្ងៃ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៩៣០គ្រឿង ក្នុងនោះមានម៉ូតូ៥៩៨គ្រឿង និងរថយន្ត៣៣២គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងអត់ផ្លាកលេខជាដើម។

បើសរុបយានយន្តល្មើសទាំងរយៈពេល៦ថ្ងៃ (ថ្ងៃទី០១-០៦ ខែឧសភា) មានចំនួន១២,៤៤១គ្រឿង ក្នុងនោះម៉ូតូចំនួន៩,៣៥៧គ្រឿង និងរថយន្ត៣,០៨៤គ្រឿង៕