សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Bruno BODARD សហស្ថាបនិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក, ឯកឧត្តម Michel BUJOLD ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ ប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ 

នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗនៅក្នុងឱកាសបើកមហាសន្និបាតលើកទី ១៦ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើកសកលលោក។ 

ខាងក្រោមនេះ(ដូចមានភ្ជាប់ជាមួយរូបភាពពិធី)គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖