សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នឹងធ្វើឡើងវិញនៅបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៣

ក្នុងពិធីថ្លែងសុន្ទរកថា បិទ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារពព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះឡើងវិញ៕