ABA នឹងនៅតែបន្តគាំទ្រជាថវិកា ធនធានមនុស្ស ដល់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ

រាជធានីភ្នំពេញ៖ ធនាគារ ABA នឹងនៅតែបន្តធ្វើការជាមួយគ្នាបន្តទៀត តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលក្នុងនោះរួមមានទាំងការគាំទ្រជាថវិកា មិនមែនថវិកា និងធនធានមនុស្ស ផ្ដួចផ្ដើមបង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា ផ្ដល់នូវបវិស្ថានសាកល្បង Payway សម្រាប់ធុរកិច្ចថ្មីធ្វើតេស្ដសាកល្បង និងអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួន ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និងអភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា។ 

នេះជាការលើកឡើងរបស់លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ABA ក្នុងឱកាសបានចូលជួបឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាថ្ងៃ ២០កញ្ញា ឆ្នាំ ២០២២៕