កូវីដ១៩៖ បីថ្ងៃជាប់គ្នានៅកម្ពុជា ពុំមានករណីឆ្លងកូវីដ១៩ថ្មី នោះទេ

នាថ្ងៃ៥ មេសា ពុំមានករណីឆ្លងថ្មីនោះទេ ខណៈដែលអ្នកជាសះស្បើយ កើន០៣នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅកម្ពុជា ឡើងដល់ ៥៣នាក់។ចំនួននេះស្មើនឹងជាង ៤៦,៤៩ភាគរយនៃអ្នកជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានេះបើតាមព័ត៌មានពីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៦ មេសានេះ។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏បាន​អោយដឹងដែរថា​ នាថ្ងៃទី០៥ មេសា ពុំមានករណីរឆ្លងបន្ថែមនោះទេ ដោយឡែកអ្នកជាសះស្បើយពីជម្ងឺមាន ០៣នាក់ទៀតដែលធ្វើឲ្យអ្នកដែលកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩ ថយមកនៅត្រឹម ៦១នាក់ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត។

សូមជម្រាបដែរថា អ្នកជម្ងឺកូវីដ១៩ដែលកំពុងសម្រាកពិនិត្យនិងព្យាបាលជម្ងឺនៅមានចំនួន ៦១នាក់ ក្នុងនោះស្រ្ដី ២០នាក់ និងបុរស ៤១នាក់៕