បង់ក្លាដែស នឹងទិញអង្ករពីប្រទេសវៀតណាមនិងឥណ្ឌា ប្រមាណ ៣៣០០០០តោន

ស្ថាប័នសារព័ត៌មានរបស់វៀតណាម បានដកស្រង់ពាក្យពីមន្រ្តីថា ៖ ប្រទេសបង់ក្លាដែស កំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម និងឥណ្ឌា ក្នុងការនាំចូលអង្ករសរុបចំនួន 330,000 តោន ខណៈដែលប្រទេសនេះ កំពុងត្រូវបំពេញទុនបម្រុង និងត្រូវការនាំចូលដើម្បីបន្ទាបតម្លៃក្នុងស្រុក។

ការកើនឡើងនៃតម្លៃគ្រាប់ធញ្ញជាតិ ក្នុងប្រទេសបង់ក្លាដេសដែលមានប្រជាជនចំនួន 165 លាននាក់ ក្លាយជាបញ្ហាដល់រដ្ឋាភិបាល ដែលមានគម្រោងពង្រីកការលក់អង្ករក្នុងតម្លៃទាប ដើម្បីជួយប្រជាជនដែលជួបការលំបាកដោយការចំណាយខ្ពស់។

ប្រទេសបង់ក្លាដែស ត្រូវការទិញអង្ករសំរូបចំនួន 100,000 តោនពីឥណ្ឌា។ និងត្រូវការទិញអង្ករសំរូប 200,000 តោន និងអង្ករស 30,000 តោន ពីប្រទេសវៀតណាម ដោយ​​អង្ករសំរូប​នឹង​មាន​តម្លៃ ៥២១ ដុល្លារ​ក្នុង​មួយ​តោន និង​អង្ករ​ស ៤៩៤ ដុល្លារ​ក្នុង​មួយ​តោន ពីក្នុងប្រទេស​វៀតណាម​។ តម្លៃ​ទាំង​អស់​រួម​បញ្ចូល​ទាំង​ថ្លៃ​ដឹក​ជញ្ជូន និងការ​ធានា​រ៉ាប់រង៕ VnExpress