ឯកឧត្តម ហ៊ុន ម៉ានី៖ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបងណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីពុក

នាថ្ងៃ៣១ ខែសីហា ឆ្នាំ២០២២ថា ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារលើបណ្ដាញសង្គម Facebook ដោយបានបញ្ជាក់ជាថ្មី ពីការគាំទ្រចំពោះបេក្ខឯកឧត្តម ហ៊ុន ម៉ាណែត (ដែលត្រូវជាបងប្រុស) ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីសម្ដេចតេជោ ហ៊ុន សែន។

ឯកឧត្តម ហ៊ុន ម៉ានី៖ ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមក ថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបងណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៏ស្ដែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាន និងកំពុងធ្វើនាពេលកន្លងមក។ 

ខាងក្រោមនេះជាសាររបស់ ឯកឧត្តម ហ៊ុន ម៉ានី៖