ខេត្តព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលខេត្តព្រះវិហារត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ជំនួសឯកឧត្តម ឡុង សុវណ្ណ ដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើនឹងរដ្ឋលេខាធិការ។
នេះបើយោងតាមសេចក្តីប្រកាសទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ របស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ។