ឯកឧត្តម គីម រិទ្ធី ដឹកនាំប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាលើកដំបូង បន្ទាប់ពីចូលកាន់តំណែង

ខេត្តព្រះវិហារ៖ បន្ទាប់ពីប្រកាសចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី៥ សីហា រួចមក ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាលើកដំបូង ដោយមានមន្រ្តី មន្ទីរ កងកម្លាំងគ្រប់អង្គភាពចូលរួម នាព្រឹកទី១០ សីហា។

ក្នុងនាមជាគណៈបញ្ជាការឯកភាព ឯកឧត្តម គីម រិទ្ធី បានជម្រុញការដោះស្រាយឲ្យបានទាន់ពេលវេលា នូវបាតុភាពនានា ពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សាធារណៈ ការបំផ្លិចបំផ្លាញធនធានព្រៃឈើ ជលផល តំបន់ការពារ ធម្មជាតិ និងបទល្មើសនានា ដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវជុំរុញបន្ថែមលើការអនុវត្តន៍ការផ្ដល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយយុត្តិធម៌ ។ បន្ថែមពីនោះចំពោះប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងស្នើឲ្យអភិបាលក្រុង ស្រុក និងមន្ទីរជំនាញត្រូវពិនិត្យលទ្ធភាពកាត់ឆ្វាលដីជូនពួកគាត់ ប៉ុន្តែត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ឲ្យច្បាស់លាស់ និងត្រឹមត្រូវ។ 

ដោយឡែកត្រូវត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព តាមបណ្ដាលឃុំសង្កាត់នីមួយៗ ។ លើកកម្ពស់កិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានភូមិសាស្ត្រជាប់គ្នា ដើម្បីរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងចូលរួមសហកាទប់ស្កាត់បង្ក្រាប់នៅការសារាចរណ៍ នៅសាធាតុញៀនខុសច្បាប់៕

សូមជម្រាបជូនដែរថា រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត។

នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នំា២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បន្តទៅបួងសួងសុំសេចក្តីសុខចម្រើនលើភ្នំត្បែងមានជ័យ ពិសេសបារមីព្រះអង្គខ្មៅថ្មបីដុំ សុំសេចក្តីសុខសេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល ។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារដែលទើបតែប្រកាសចូលកាន់តំណែងថ្មី រួមជាមួយនិងលោកជំទាវជាភរិយាព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញនាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃគង់នៅវត្តកែវសិក្ខាគិរីស្វារៈលើខ្នងភ្នំប្រាសាទព្រះវិហារ និងបន្តដំណើរអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារនៅចំណុចពើយលោកតាឌី ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ។