ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរ រ៉ែ និងថាមពល ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ព្រមទាំមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង៨ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា លោក ស៊ុន ច័ន្ទរក្សា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារថ្មី ជំនួសលោក យូ ចិន្ដាយុត្តិ ដែលត្រូវចូលនិវត្តន៍។