ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន៩៨ ក្នុងឆមាសទី១នេះ ក្នុងទុនវិនិយោគជិត ៣០០០លានដុល្លារ

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៩៨គម្រោង ក្នុងឆមាសទី១នេះ ដោយមានវិនិយោគជិតសរុប ២៩៩៨លានដុល្លារអាមេរិក ដោយមានការកើនឡើងចំនួន១១គម្រោងធៀបនឹងឆ្នាំមុន។

របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា វិនិយោគចិនមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុប។ 

គម្រោងវិនិយោគតាមវិស័យដែលនាំមុខ៖ ​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម ​មានចំនួន៧គម្រោង ​ដែលមានទុនជាង ១០៤លានដុល្លារ,  វិស័យទេសចរណ៍​មាន​១គម្រោង​វិនិយោគ ​ដោយទទួលបានទុនជាង ១២៩លានដុល្លារ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ផ្សេងៗ​មាន ៥ គម្រោង ទទួល​បានទុន ជាង១.៧ពាន់លានដុល្លារ៕