អនុក្រឹត្យ ស្ដីពី ការកែសម្រួលបន្ថែម នាយករងរដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

មហាផ្ទៃ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្ដីពី ការកែសម្រួលបន្ថែម នាយករងរដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ។

ក្នុងខ្លឹមសារនៃអនុក្រឹត្យនេះ បានសម្រេចបន្ថែម នាយករងរដ្ឋបាល ២រូប ក្នុងរដ្ឋបាលនៃ រាជធានីនិងខេត្ត។ និងបន្ថែម នាយករងរដ្ឋបាល ១រូប ក្នុងក្របខណ្ឌរដ្ឋបាល ស្រុក ខណ្ឌ៕