រដ្ឋសភាឡាវ អនុម័តការរុះរើគណៈរដ្ឋមន្ត្រីថ្មី

ប្រទេសឡាវ៖ តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានឡាវ បាននិយាយថា រដ្ឋសភា បានអនុម័តសំណើដោយលោកនាយករដ្ឋមន្ត្រី ដើម្បីរុះរើមុខតំណែងមួយចំនួនក្នុងរដ្ឋាភិបាល។

រដ្ឋសភាឡាវ ​បាន​យល់ព្រមការរុះរើ ដោយ​តែងតាំង​៖

  • លោក Saleumxay Kommasith  ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។
  • ឧត្តមសេនីយ៍ឯក Vilay Lakhamfong  ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។
  • លោក Malaithong Kommasith នឹងក្លាយជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មថ្មី។ 
  • លោក Viengthavisone Thepphachan នឹងកា្លយជាប្រធានអង្គការសវនកម្មរដ្ឋ។
  • ​លោក Bounleua ​​Sinxayvoravong នឹងក្លាយជា ទេសាភិបាលធនាគារ​នៃ​ប្រទេស​ឡាវ។​ 

រីឯលោក Sonexay Sitphaxay ទេសាភិបាលនៃធនាគារឡាវ និងលោក Khampheng Xaysompheng រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្ម ដែលផុតអាណត្តិ នឹងក្លាយជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី៕