គយ នឹងអនុវត្តវិធានការបង្រ្គាបយ៉ាងម៉ឹងម៉ាត់ លើរថយន្តគ្មានពន្ធក្នុងប្រទេស ចាប់ពីថ្ងៃ០១កក្កដា ឆ្នាំ២០២២តទៅ

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងជាថ្មី ពីការចុះបង្រ្គាបយ៉ាងម៉ឹងម៉ាត់ លើរថយន្តដែលគ្មានពន្ធក្នុងប្រទេស ចាប់ពីថ្ងៃទី ០១ កក្កដា ឆ្នាំ២០២២ តទៅ។ 

អគ្គនាយកដ្ឋានពន្ធដារ ក៏បាន រំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្ដាំ) ឲ្យបានទាន់ឱសានវាទ ដែលនឹងត្រូវបញ្ចប់ត្រឹមថ្ងៃ ៣០មិថុនា ឆ្នាំ ២០២២៕