អាងស្តុកទឹកចំនួន០២កន្លែង នៅលើភ្នំ២០០ ស្រុកអន្លង់វែង ត្រូវបានសាងសង់រួចរាល់

ឧត្តរមានជ័យ៖ វឌ្ឍនៈភាពនៃការសាងសង់អាងស្តុកទឹកចំនួន ០២កន្លែង ជាអំណោយរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អាងស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រព សាងសង់ជូននៅស្ដូបឈ្នះឈ្នះអន្លង់វែង ស្ថិតនៅលើភ្នំ២០០ ឃុំត្រពាំងប្រិយ៌ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ លទ្ធផលសម្រេចបាន ១០០% ។ ទំហំការងាររួមមាន ៖

១-ទំនប់ទី១

  • ទំនប់ដីបណ្ដោយប្រវែង ២០០ម៉ែត្រ ទទឹងប្រវែង១០ម៉ែត្រ និងកម្ពស់ ៥,៥ម៉ែត្រ
  • សំណង់ទ្វារទឹក ០១កន្លែងបណ្ដោយប្រវែង ២១, ៨០ម៉ែត្រ និងទទឹងប្រវែង ១៤,៣០ម៉ែត្រ

២-ទំនប់ទី២

  • ទំនប់ដីបណ្ដោយប្រវែង ២០ម៉ែត្រ ទទឹងប្រវែង ០៨ម៉ែត្រ និងកម្ពស់ ០៦ម៉ែត្រ
  • សំណង់បង្ហៀរ ០១កន្លែងបណ្ដោយប្រវែង ១៨ម៉ែត្រ និងទទឹងប្រវែង ១២ម៉ែត្រ
  • ស្ដារពង្រីកផ្ទៃអាងទំហំបណ្ដោយប្រវែង ៥០ម៉ែត្រ ទទឹងប្រវែង ៥០ម៉ែត្រ និងជម្រៅ ០២ម៉ែត្រ ៕