ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិនេះ បានកោតសរសើរថា ការជក់បារីបានថយចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ ២០០០ ប៉ុន្តែបានព្រមានថានៅតែមានមនុស្សជាច្រើន នៅបន្តរក្សាទម្លាប់ជក់បារី។
ការស្រាវជ្រាវរបស់អង្គការនេះ បានបង្ហាញថា មាន"កង្វះការយល់ដឹងយ៉ាងធ្ងន់ធ្ងរ"អំពីហានិភ័យសុខភាពខុសៗគ្នាដែលពាក់ព័ន្ធនឹងថ្នាំជក់។
មនុស្សជាង ៧លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដោយសារថ្នាំជក់ ក្នុងនោះមាន ៨៩០.០០០នាក់បានស្លាប់ដោយសារការហិតផ្សែងបារីពីគេ។
WHO ក៏បានព្រមានថា ប្រហែល ៣ លាននាក់ នៃការស្លាប់ គឺដោយសារជំងឺទាក់ទិននឹងសរសៃឈាមបេះដូងនោះទេក្នុងនោះរួមមាន ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដែលបង្កដោយសារថ្នាំជក់។ថ្នាំជក់មិនគ្រាន់តែបង្កជំងឺមហារីកទេ តែវាក៏ធ្វើឱ្យបង្កឱ្យមានជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល"។
ផ្សែងបារីមានផ្ទុកសារធាតុគីមីជាង ៧.០០០ប្រភេទរួមមានជាតិជ័រ និងសារធាតុផ្សេងៗទៀតដែលធ្វើឱ្យស្វិតសរសៃឈាមធំនិងបំផ្លាញសរសៃឈាមនិងសារធាតុនីកូទីនដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹង ការកើនឡើងខ្លាំងនៃចង្វាក់បេះដូងនិងសម្ពាធឈាម។ រីឯផ្សែងបារីក៏មាន បញ្ចេញឧស្ម័នពុលដូចកាបូនម៉ូណូស៊ីតដែរ ដែលជំនួសអុកស៊ីសែននៅក្នុងឈាមដោយហេតុនេះនឹងកាត់បន្ថយអុកស៊ីសែនសម្រាប់សាច់ដុំបេះដូង៕
ប្រភពរូបភាព SpunOut.ie