សម្ដេចហ៊ុនសែន៖ ពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធប្រថាប់ត្រា

អ្នកដែលទិញលំ នៅឋានក្រោម ៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ ប៉ុន្តែសុំបញ្ជាក់លំនៅដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់សារជាថ្មីថាពលរដ្ឋទិញផ្ទះនិងខុនដូរ តម្លៃក្រោម៧ម៉ឺនដុល្លារ មិនជាប់ពន្ធ ប្រថាប់ត្រានោះទេ។នេះបើតាមប្រសាសន៍របស់សម្ដេច ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រកាលពីព្រឹកថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២០។

ការមិនយកពន្ធប្រថាប់ត្រានេះ គឺជាឱកាសដ៏ល្អបំផុត សម្រាប់បងប្អូន ប្រជាពលរដ្ឋ ដែលចង់បានផ្ទះសម្បែង រស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈមួយនេះ ។

សម្ដេច ហ៊ុនសែន បានមានប្រសាសន៍ថា៖ អ្នកដែលទិញលំ នៅឋានក្រោម ៧ម៉ឺនដុល្លារមិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ ប៉ុន្តែសុំបញ្ជាក់លំនៅដ្ឋាននៅទីនេះ ក៏និយាយទៅដល់ខុនដូដែរ ព្រោះខុនដូមួយកន្លែងៗ គេទិញមួយ Unit ដែលជួនកាលតែ៥ឬ៦ម៉ឺនដុល្លារទេ ក៏ត្រូវមិនជាប់ពន្ធដែរ”៕