វៀតណាម៖ សិស្សសាលា ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតអនុវិទ្យាល័យ ត្រូវបន្តឲ្យឈប់សម្រាក ១ទៅ២សប្ដាហ៍ទៀត អាចដល់ពាក់កណ្ដាលខែមីនា។ អាជ្ញាធរក្រុងហូជីមិញក៏បានសម្រេចដែរថា សិស្សវិទ្យាល័យជាពិសេសសិស្សថ្នាក់ទី ១២ ដែលត្រូវប្រឡងនៅខែមិថុនា ក៏ត្រូវពន្យាពេលប្រឡងទៅខែកក្កដា វិញដែរ។
ការសម្រេចចិត្តនេះ គឺផ្អែកលើការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលជម្ងឺ Covid-19 ដែលឥឡូវនេះបានប៉ះពាល់ដល់ប្រទេសចំនួន ៦០និងដែនដីនិងបានសម្លាប់មនុស្សជាង ២ពាន់នាក់។ នេះជាលើកដំបូងហើយដែលមាននិស្សិតជាង ២២លាននាក់នៅទូទាំងប្រទេសបានឈប់សម្រាកយូរបែបនេះ ក្នុងរដូវផ្ការីក ។
ក្រុងហូជីមិញនេះមានសិស្សជិត ២ លាននាក់ ចាប់ពីមត្តេយ្យរហូតដល់សិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ និងសិស្សមហាវិទ្យាល័យ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាននិយាយនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលនាពេលថ្មីៗនេះថា" សិស្សនឹងត្រូវត្រឡប់ទៅសាលារៀនវិញ នៅពេលសុវត្ថិភាពត្រូវបានធានា" ៕
VN Insider