សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនប្រាប់ឲ្យរោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈដោយសារអស់វត្ថុធាតុដើមពីចិន “ត្រូវបង់ប្រាក់៤០ភាគរយនៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ ហើយរាជរដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀតជូនកម្មករ ដូច្នេះ ពួកគេ នឹងទទួលបានប្រាក់៦០ភាគរយ”។ នេះបើតាមការប្រកាស របស់ប្រមុខរដ្ឋាភិបាល ក្នុងពិធីថ្លែងសារ ជូនជនរួមជាតិអំពីស្ថាការណ៍ចុងក្រោយ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ។
រដ្ឋាភិបាលនឹងមានការបើកវគ្គបណ្ដុះបណ្ដាលជំនាញខ្លីបន្ថែមដល់កម្មករកម្មការិនី ចំនួន៤ខែ ដោយរដ្ឋក៏នឹងផ្ដល់ប្រាក់ខែរយៈពេល ៦ខែសម្រាប់សិក្ខាកាមម្នាក់ៗ។
ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលក៏សន្យានឹងជួយរកការងារជូនកម្មករដែលបាត់បងការងារធ្វើផងដែរ ក្នុងខណៈពេលដែល រដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវវិធានការមួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងការកាត់ EBA ២០ភាគរយ របស់គណៈកម្មាការអ៊ឺរ៉ុប៕