រាជធានីភ្នំពេញថ្ងៃ២២ សីហា២០១៩៖ សម្តេចតេជោ ហ៊ុន សែន បាន ប្រធានគណបក្សប្រជាជនកម្ពុជា មានលើកឡើង ថាមិនឲ្យ កងកម្លាំងប្រដាប់អាវុធ មានងារជាន់គ្នានឹងងារ ឧកញ៉ា។ នេះបើតាមសារ របស់សម្ដេច ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
សារររបស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ជា ឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើ ការអនុវត្តនូវអភិក្រមទី៥ និងបានណែនាំចំៗ ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ សម្តេចបានចង្អុល ឱ្យ រឹបអូសទ្រព្យសម្បត្តិ ពីជនដែលបំផ្លាញធនធានធម្មជាតិកម្ពុជាផងដែរ៕