កំពត១២សីហា២០១៩៖ វិវឌ្ឍនភាពគិតដល់ម៉ោង ៨:៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ដែរថា ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរាគមន៍ ដោយផ្ទាល់ ដើម្បីបិទផ្ជិតទំនប់ពេញមួយយប់ នៅនឹងកន្លែង ដើម្បីបិទ កន្លែងដែល បានច្រោះបាក់កាលពីម្សិលមិញ។
ទំនប់ត្រូវបានបិទផ្ជិតទាំងស្រុង នៅវេលាម៉ោង ៨:២០នាទីព្រឹកនេះ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។ នៅសល់ការងារបន្តគឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។ ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿងរួមមាន អុិចស្កាវាទ័រដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្តបែនចំនួន ០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន ០១គ្រឿង និងសាហ្ស័រចំនួន ០១គ្រឿង។ សម្ភារៈជំនួយមាន កញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគីប៕
រូបភាពក្នុងពេលទើបបិទផ្ជិត