ភ្លៀងខ្លាំង បាក់ដី អ្នកស្លាប់កើនដល់ ៥១នាក់ នៅមីយ៉ាន់ម៉ា

ចំនួនអ្នកស្លាប់ ដោយសារការបាក់ដីបានកើនឡើងដល់ ៥១ នាក់ និងជម្លៀសប្រជាជនជាង២៥.០០០ នាក់ដែលបានស្វែងរកទីជំរក។

មីយ៉ាន់ម៉ា ១១សីហា២០១៩៖ ភ្លៀងខ្លាំង បណ្ដាលឲ្យបាក់ដីនិងទឹកឡើង បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់គាំងហើយចំនួនអ្នកស្លាប់ដោយសារការបាក់ដីបានកើនឡើងដល់ ៥១ នាក់។ 

ជារៀងរាល់ឆ្នាំភ្លៀងមូសុង បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងប្រទេសដទៃទៀតនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយជន់លិចផ្ទះ ការផ្លាស់ទីលំនៅរបស់ប្រជាជន និងការរអិលបាក់ដី។

ប៉ុន្តែទឹកជំនន់នៅឆ្នាំនេះ បានបណ្ដាលឲ្យមានការបាក់ដីយ៉ាងអាក្រក់បំផុតនិងលិចលង់ផ្ទះសំបែងជាច្រើនពាន់ខ្នង ខណៈក្រុមការងារជួយសង្គ្រោះ មានកងទ័ពផងនោះ ត្រូវបានពង្រាយរាប់ពាន់នាក់ដើម្បីជួយទាញជនរងគ្រោះ ចេញពីគំនរភក់ដែលនៅតែបន្តប្រតិបត្តិការដល់ថ្ងៃនេះ។

ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យផ្នែកផ្សេងទៀតនៃរដ្ឋមនការ៉ែននិងរដ្ឋកាឈិន ជន់លិចផ្លូវថ្នល់ បំផ្លាញស្ពាន និងបានបង្ខំឱ្យប្រជាជនភៀសខ្លួនតាមទូក។

ទឹកជំនន់បានជន់លិចផ្ទះជាង ៤.០០០ ខ្នង នៅ និងបានជម្លៀសប្រជាជនជាង២៥.០០០ នាក់ដែលបានស្វែងរកទីជំរកដែលខ្ពស់ និងនៅក្នុងវត្តនានា៕RTE