សម្ដេចតេជោ ហ៊ុន សែន តែងតាំងលោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តសៀមរាប

ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យ ៧៣អនក្រ.តត ដោយសម្រេចតែងតាំង លោក ប្រាក់ សោភ័ណ ឧត្តមមន្រ្តីថ្នាក់ លេខ៣ ជាអភិបាលរងខេត្តសៀមរាប។

ក្នុងអនុក្រឹត្យនេះ ក៏មានកាផ្ទេរមុខតំណែងលោក ង៉ាន់ ភិរុណ ពីអភិបាលរងខេត្តសៀមរាប ទៅបម្រើការងារជា អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃវិញ។

លោក ប្រាក់ សោភ័ណ គឺជាឧត្តមសេនីយ៍​ទោ មានមុខងារជា អគ្គនាយករង​ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សាសន្តិភាព​ បោសសម្អាត​មីន​ និង​កាកសំណល់​សង្គ្រាម និងជាប្រធានប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តសៀមរាបផងដែរ៕