រដ្ឋមន្រ្តីក្រសួងធនធានទឹក ចុះអន្តរាគមន៍ នៅកន្លែងបាក់ទំនប់ កូនសត្វទំនប់ប្រទាក់ក្រឡា

ទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា បានច្រោះបាក់ កាលពីព្រឹកថ្ងៃ១១សីហា ២០១៩ ខណៈភ្លៀងនៅបន្តធ្លាក់ខ្លាំង។

កំពត១១ សីហា ២០១៩៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចុះអន្តរាគមន៍ភ្លាមៗ នៅនឹងកន្លែង ដើម្បីជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា។ 

ឯកឧត្តម រដ្ឋមន្ត្រី បានដឹកនាំក្រុមការងារមុខព្រួញ មន្ទីរ និងចុះបញ្ជានៅនឹងកន្លែង ដោយបានចល័តគ្រឿងចក្រ ដើម្បីអន្តរាគមន៍ភ្លាមៗ និងត្រៀមជួសជុលឡេីងវិញជាបន្ទាន់ នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិច ដេីម្បីធានាដល់ការប្រេីប្រាស់បម្រេីដល់ការស្រោចស្រពនិងការផ្គត់ផ្គង់ទឹកស្អាត។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១០ថៃ្ងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់ ១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធេី្វឲ្យមានការសុីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ និងបានធ្វើឲ្យច្រោះបាក់ទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នាព្រឹកថ្ងៃ១១សីហា២០១៩នេះ។

ទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡេីងក្នុងសម័យខែ្មរក្រហម រួចបានត្រូវជួសជុលកែលំអឡេីងវិញក្នុងឆ្នាំ២០០៨ និងមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប៕