អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគុក

ខេត្តព្រះសីហនុ៖ អគារសាលាខេត្តព្រះសីហនុថ្មី គ្រោងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ តាមរចនាបទសំបូរព្រៃគុក ដោយគ្រោងប្រើរយៈពេលសាងសង់១៨ខែ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ 

អគារសាលាខេត្តព្រះសីហនុ គ្រោងនឹងបើកដំណើរការសាងសង់នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយគ្រោងប្រើរយៈពេល១៨ខែ។ អគារសាលាខេត្ត មានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ចំពោះស្ថាបត្យកម្ម នៃអគារយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ៕