ព្រះមហាក្សត្រ តែងតាំងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានចំនួន ៧រូប

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០១២២/០៦៥ ចុះថ្ងៃទី ២២មករា ឆ្នាំ ២០២២ ដោយបានត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានចំនួន ៧រូប ដូចមានរាយឈ្មោះខាងក្រោម៖

  • ឯកឧត្តម សុខ គាង ជារដ្ឋលេខាធិការ 
  • ឯកឧត្តម រ័ត្ន វិរៈ ជារដ្ឋលេខាធិកា
  • ឯកឧត្តម ជួប ប៉ារីស៍ ជាអនុរដ្ឋលេខាធិការ
  • ឯកឧត្តម ជា ស៊ីណា ជាអនុរដ្ឋលេខាធិការ
  • ឯកឧត្តម ភាវ សុវុទ្ធី ជាអនុរដ្ឋលេខាធិការ 
  • ឯកឧត្តម ខ្វៃ អាទិត្យា ជាអនុរដ្ឋលេខាធិការ
  • ឯកឧត្តម ពុទ្ធ សូវិទ្ធី ជាអនុរដ្ឋលេខាធិការ៕