CDC ឯកភាពលើការវិនិយោគរោងចក្រផលិតសំបកកង់យានយន្ត ដែលមានទុនជិត៣០០លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងថ្ងៃ ២៥មករា ២០២២នេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. ក្នុងការវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ។

ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd.  មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.៦០០កន្លែង៕