ខេត្តបន្ទាយមានជ័យ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ ២២៣ ប្រក ស្ដីពីការសម្រេច ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្ដិមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលជាតិខេត្តបន្ទាយមានជ័យ ចំនួន៦រូប។
ក្នុងសេចក្ដីសម្រេចនេះ លោកវរសេនីយ៍ឯក គង់ វិនឌី ជាស្នងការរង ត្រូវបានចាត់តាំងឲ្យ ទទួលផែនការងារសន្តិសុខ។ រីឯលោក វរសេនីយ៍ឯក ឃួន វណ្ណា ដែលជា នាយការិយាល័យប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានតែងតាំងជា ស្នងការរង ។
រូបលោកវរសេនីយ៍ឯក គង់ វិនឌី