រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញ សារាចរណែនាំលេខ ០១ សរណន ស្តីពីការកំណត់យកទិវានយោបាយឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ។
២៩ ធ្នូ ១៩៩៨ ត្រូវបានរាជរដ្ឋាភិបាលកំណត់ យកជាថ្ងៃនៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយមិនមានការបង្ហូរឈាម និងទទួលបានសន្ដិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ការលេចឡើងនៃវត្តមាននយោបាយឈ្នះ ឈ្នះ។
ការកំណត់នេះ យកថ្ងៃ ២៩ ធ្នូ នេះមិនតម្រូវឲ្យដាក់ជាថ្ងៃឈប់សម្រាកនោះទេ ដោយឡែក រាជរដ្ឋាភិបាល បានណែនាំ ឲ្យគ្រប់ក្រសួង ស្ថាប័ន រាជធានីខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា និងភ្ជាប់ជាមួយពាក្យស្លោកមួយចំនួនផងដែរដូចជា៖ "អរគុណ សន្ដិភាព! " "អរគុណនយោបាយ ឈ្នះ ឈ្នះ " ជាដើម៕