ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩នេះ សម្ដេចហ៊ុន សែន បានលើកទឹកចិត្ត ឲ្យមានកាកែច្នៃសំរាមក្នុងស្រុកដើម្បីផលិតជា ថាមពលអគ្គិសនីបន្ថែមទៀត ក្នុងការចូលរួមការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាម ក៏ដូចជាទីលានចាក់សំរាមជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជា មិនអនុញ្ញាតដាច់ខាត ឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃឬក៏ផលិតជាថាមពលអគ្គិសនីនោះទេ។
គួររំលឹកផងដែរថា ថ្មីៗនេះ មានការបំពានដោយក្រុមហ៊ុនមួយបាននាំចូលសំរាមជា សំណល់ប្លាស្ទិក៨៣កុងទឺន័រដែលជាទំនិញហាមឃាត់ ត្រូវបានសមត្ថកិច្ច បង្ក្រាបបាននៅកំពង់ផែស្វយ័តព្រះសីហនុមានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ១៦០០តោន៕