ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២ ធ្នូ ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសនន៍ថា សម្តេចនឹងគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ ប៉ុន្តែការធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវឆ្លងកាត់ធ្វើការបោះឆ្នោត ។
ការមានប្រសាសន៍បែបនេះ គឺជាឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតែងតែលើកឡើងអំពីបញ្ហានេះជាដដែលៗ និងក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ។
ដូច្នេះនៅថ្ងៃនេះ សម្ដេចបានប្រកាសជាសាធារណ:ថា ប្រុសរបស់សម្ដេច គឺ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងចំណោមបេក្ខជនផ្សេងទៀត ដោយមានការគាំទ្រពីសម្តេចជាឪពុកតែម្តង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូនេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេចក៏ដូចជាសម្រាប់កម្ពុជាទាំងមូលគឺ៖
ទី១) ២ ធ្នូ ១៩៧៨ គឺជាថ្ងៃបង្កើត រណសិរ្យសាមគ្គីស ង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រ ទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរ ក្រហមប៉ុលពត។
ទី២) ២ ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជា លើកដំបូងរវាង សម្តេចព្រះនរោត្តម សីហនុ ជាមួយ សម្តេច ហ៊ុន សែន នៅ Fère en Tardenois នៅប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល ៣៤ ឆ្នាំហើយ មុននឹងមានការពិភាក្សាចរចាបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ១៩៩១។
ទី៣) ២ ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណក្រោយពេលបង្កើតរាជរដ្ឋាភិបាល៕