នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ បាននិយាយថា ការតំឡើងប្រាក់ខែ របស់រដ្ឋាភិបាលម៉ាឡេស៊ី អាណត្តិមុន ដល់មន្រ្ដីសាធារណៈ គឺជាមូលហេតុ នៃការកើនឡើងនៃការចំណាយក្នុងការរស់នៅ។ ការតំឡើងប្រាក់ខែនេះ បានធ្វើឱ្យវិស័យឯកជន ដំឡើងតាម។
លោកបានមានប្រសាសន៍ថា"នៅពេលរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ (មន្ត្រីរាជការ) វិស័យឯកជន ក៏ដើរតាម ហើយតម្លៃនៃទំនិញក៏កើនឡើងផងដែរ" ។
ទោះបីជាយើងទទួលស្គាល់ថា ការដំឡើងប្រាក់ខែត្រូវបានស្វាគមន៍ដោយមន្ត្រីរាជការទាំងអស់ក្តី តែ វាត្រូវតែសមាមាត្រជាមួយផលិតភាពការងារ ដែលត្រូវកើនឡើងផងដែរ៕
malaymail