ក្រសួង​រៀប​ចំ​ដែនដី ​សម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

រាជធានីភ្នំពេញ៖ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានចេញសេចក្ដីសម្រេចបង្កើតចុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប តាមបណ្ដាខេត្តនីមួយៗជុំវិញបឹងទន្លេសាប។

សេចក្ដីសម្រេចនេះ បានបង្កើតឡើងបន្ទាប់ពី ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់ នារាត្រី​ថ្ងៃអាទិត្យទី​២៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ នៅទីស្តីការក្រសួង​ ស្តីពីវិធានការបង្រ្កាបការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្រោយពីមានបទបញ្ជាពីសម្ដេចតេជោ នាយករដ្ឋមន្រ្តី។