ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ ចំនួន៤​រូប ​ទទួល​បានការប្រគល់​ភារកិច្ច​ថ្មី​

ខេត្តបន្ទាយមានជ័យ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ចុះថ្ងៃទី ២៤វិច្ឆិកា ឆ្នាំ ២០២១ ដោយបានសម្រេចបែងចែកនិងប្រគល់ភារកិច្ចថ្មី ដល់ស្នងការ​រង​ ខេត្ត​បន្ទាយមានជ័យ​ ចំនួន៤​រូប ដែលមានដូចខាងក្រោម៖

១. លោក​វរសេនីយ៍ឯក​ ខែម​ សោភ័ណ្ឌ​ ស្នងការ​រង​ អោយទទួល​ ជំនួយ​ការ​ដឹកនាំ​ការ​ងារ​ ការិយាល័យ​នគរបាលសណ្តាប់​ធ្នាប់​ ។

២. លោក​វរសេនីយ៍ឯក​ គង់​ ប៉េង​លី​ ស្នងការ​រង​ អោយ​ទទួល​ជំនួយ​ការ​ដឹកនាំ​ការ​ងារ​ ការិយាល័យ​ ស៊េីបអង្កេត​និង​ អនុវត្ត​ និតិវីធី​ ។

៣. លោក​វរសេនីយ៍ទោ​ ឌិន​ សារ៉ា​តុម​ ស្នងការ​រង​ អោយ​ទទួល​ជំនួយ​ការ​ដឹកនាំ​ការ​ងារ​ ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​​កម្រិតធ្ងន់​។

៤. លោក​វរសេនីយ៍ទោ​ យឿម​ ស៊ីញ​ ស្នងការ​រង​ អោយ​ទទួល​ជំនួយ​ការ​ដឹកនាំ​ការ​ងារ​ ការិយាល័យ​ គ្រប់គ្រង​ជនបរទេស​៕