ខេត្តកែប៖ កិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ នៅខេត្តកែប បានឯកភាពជំរុញឲ្យមានការធ្វើដំណើរទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយធ្វើដំណើរ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) និងជំរុញ ការហោះហើររបស់ VN Airlines និង Cambodia Angkor Air ឡើងវិញ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាមួយភាគីវៀតណាម ដែលដឹកនាំដោយ លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។
បន្ថែមពីនេះ កិច្ចប្រជុំខាងលើបានឯកភាពគ្នាជាច្រើនចំនុចទៀតដូចជា៖
១. ជំរុញឲ្យមានការធ្វើដំណើរទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយធ្វើដំណើរ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) ក្នុងនោះ
- ជំរុញ ហោះ ហើររបស់ VN Airlines និង Cambodia Angkor Air ឡើងវិញ
- បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើររប្រកបដោយសុវត្ថិភាព
- រៀបចំត្រៀមលក្ខណះសម្បត្តិ ការតភ្ជាប់ការធ្វើដំណើរទៅមក តាមកំពង់ផែ ទេសចរណ៍ នែប្រទេស ទាំងពីរ ដោយ ជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរសិក្សា លើការតភ្ជាប់ អោយបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់។
២- ធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ នៅព្រឹត្តិការណ៍អន្តរជាតិនានា
៣-ពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា៖កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍ និង ព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃ ក្តោមកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម (CLV)
៤-វៀតណាមនឹងនឹងបន្តជំរុញផ្សព្វផ្សាយក៏ដូចជាជំរុញដល់ផ្នែកសាធារណៈ និងឯកជនរបស់ខ្លួនឲ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា
៥-ជំរុញលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម
៦-សហការ និងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។
ភាគីវៀតណាម ក៏បានបង្ហាញពីការប្តេជ្ញា ក្នុងការចូលរួមព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយផ្ទាល់ និងបញ្ជាក់ពីការជំរុញធ្វើយ៉ាងណាឲ្យផែនការសកម្មរួម ដែលបានព្រមព្រៀងគ្នានាកិច្ចប្រជុំនេះ បានអនុវត្តចេញជាលទ្ធផលផ្លែផ្កាពិតប្រាកដ។