ភ្នំពេញ៖ “ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន។” នេះជាសារ ដែលបានចុះផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចហ៊ុន សែន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះថា។
គ្រាប់គ្រួសនិងខ្សាច់ដែល សម្ដេចសំដៅនោះគឺ ការបញ្ចប់មុខដំណែង របស់អភិបាលរងខេត្តព្រះសីហនុ ពីររូប មានលោក ស្រុ៊ន ស្រ៊ន់ និងលោក ផែ ប៊ុនវណ្ណៈ ។
សម្ដេច ហ៊ុន សែន ក៏បានបន្តថា៖ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេព្រោះខ្ញុំបានអប់រំពួក គេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយអោយតែបំពានលើផលប្រយោជន៍ប្រជាជន”។
នៅក្នុងនោះដែរហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បានឆ្លើយ តបទៅនឹងសំណួរ របស់ប្រជាពលរដ្ឋថា៖ “សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដគឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ”៕