ព្រះមហាក្សត្រ ស្តេចយាងនិវត្តន៍ពីសាធារណរដ្ឋបារាំង

រាជធានីភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងព្រះរាជដំណើរមាតុភូមិនិវត្តន៍តាមព្រះរាជទីនាំងយន្តហោះពិសេស ពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានគង់ប្រថាប់បំពេញព្រះរាជកិច្ចប្រកបដោយភាពជោគជ័យឧត្តុង្គឧត្តម ក្នុងមហាសន្និបាតលើកទី៤១ និងខួបទី៧៥ របស់អង្គការយូណេស្កូរួចមក។ 

ក្នុងឱកាសដ៏វិសេសវិសាលនោះ មានការអញ្ជើញទទួលព្រះរាជដំណើរយាងដល់ដោយ ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា និងឥស្សរជនជាតិជាច្រើនរូបផងដែរ៕