កំពង់ស្ពឺ៖ នាថ្ងៃទី១៩ តុលានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ថ្មីមួយទៀតដែលបោះទីតាំងក្នុងខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនវិនិយោគនេះមានឈ្មោះថា SD JINDA GARMENT (CAMBODIA) CO., LTD ដោយមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៤កន្លែង។
នេះជាក្រុមហ៊ុនទី៥ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុម័តក្នុងខែតុលា ២០២១នេះ៕