៥ចំណុច ដែលជួយបង្កើនទំនុកចិត្តក្នុងការឡើងនិយាយបង្ហាញគំនិតជាសាធារណៈ


ឡើងនិយាយនៅចំពោះមុខមនុស្សជាច្រើនគឺជារឿងភ័យខ្លាចជាទូទៅមួយក្នុងចំណោមមនុស្សភាគច្រើន។ អ្នកអាចមានគំនិត ចំណេះដឹងនិងបទពិសោធច្រើន​ ប៉ុន្តែនៅពេលមួយដែលជាឱកាសឡើងបង្ហាញទៅអ្នករាល់គ្នាអ្នកបែរជាបារម្ភ ឬកង្វះពិសោធខ្លះពីរបៀបពន្យល់ ឬផ្ទេរគំនិតប្រាប់ដល់អ្នកផ្សេងទៀតឱ្យបានយល់បានពីចំណុចអ្វីដែលអ្នកចង់បង្ហាញ។ ជាវិធីខ្លះៗ របស់ក្រុមការងារទស្សនាវដ្តី Forbes បានចែករំលែកខ្លីៗដូចខាងក្រោមនេះ៖

- ដើរជាជំហានៗមុនពេលអ្នកចាប់រត់

បើសិនជាអ្នកមានគំនិតទស្សនៈ ប៉ុន្តែនៅខ្លាចក្នុងការបញ្ចេញជាមតិយោបល់ទៅកាន់ក្រុម ជាដំបូងអ្នកអាចចែករំលែកទៅកាន់មិត្តភក្តិឬដៃគូណាដែលជាមនុស្សអ្នកទុកចិត្ត និយាយរៀបរាប់ប្រាប់ពួកគេ។ ក្នុងរយៈពេលសមរម្យបន្ទាប់អ្នកគួរហ៊ាននិយាយខ្លះទៅកាន់អង្គប្រជុំ ដើម្បីចូលរួមគំនិតចែករំលែកអ្វីដែលអ្នកចង់បង្ហាញនោះ។បន្ទាប់ អ្នកក៏អាចស្តាប់ពីការឱ្យជាគំនិតមតិត្រឡប់មកវិញស្របពេលដែលអ្នកអាចកែលំអលើចំណុចខ្វះខាត និងបានអនុវត្តជាបទពិសោធក្នុងការឡើងចែករំលែករបស់អ្នកផងដែរ។

- កំណត់នូវឱកាសដែលអ្នកមានភាពងាយស្រួលក្នុងការនិយាយចែករំលែក

អ្នកអាចសម្គាល់ឃើញឱកាសណាខ្លះដែលអ្នកមិនពិបាកក្នុងការនិយាយហើយអ្នកអាចផ្តោតអារម្មណ៍ស្តាប់ឮសម្លេងដែលអ្នកនិយាយឡើង។ អ្នកអាចជួបអារម្មណ៍នេះនៅពេលនិយាយជាមួយសមាជិកគ្រួសារ មនុស្សអ្នកទុកចិត្ត មិត្តភក្តិជិតស្និទ្ធិ។សម្គាល់មើលពីទំនុកចិត្តទាំងនោះ ភាពខ្លាំងដែលអ្នកមាន រួចរៀនអនុវត្តបន្តិចម្តងៗចេញពីComfortZone ទៅនិយាយបង្ហាញផ្ទាល់នឹងអ្នកផ្សេងៗទៀត។

- សរសេរចេញនូវអ្វីដែលអ្នកនឹងនិយាយ

សរសេរចំណុចដែលអ្នកនឹងនិយាយគឺជួយអ្នកនៅពេលភ្លេចអ្វីដែលនឹងនិយាយបន្ថែមក៏ដូចបន្ថយនូវការទាក់ទ័លកន្លែងណាមួយផងដែរ។ គឺជារឿងធម្មតា ដែលពេលអនុវត្តដំបូងគឺមានខ្វះចន្លោះខ្លះប៉ុន្តែវាមួយល្អផងដែរ ដែលអ្នកអាចរៀនបង្ហាញគំនិតអ្នកតាមការនិយាយវាឡើង បន្ថែមពីនោះវាក៏ជាការចែករំលែកចំពោះក្រុមនិងអាចជម្រុញទឹកចិត្តដល់អ្នកផ្សេងៗចូលរួមបន្ថែមបញ្ចេញមតិយោបល់បន្ថែមទៀតផង។

- អនុវត្តសកម្មភាព ជាជាងស្វែងរកការនិយាយបានរលូនដោយឥតខ្ចោះ

ដូចជំនាញដទៃទៀតដែរការអនុវត្តជួយឱ្យអ្នកមានភាពប្រសើរឡើង។ ទំនុកចិត្តគឺកើតឡើងពីការអនុវត្តដូចទស្ស​នវិទូអាមេរិកមួយរូប គឺលោក Ralph Waldo Emerson ពោលថា “ចេញធ្វើអ្វីមួយ អ្នកនឹងមានអានុភាពទៅលើរឿងនោះ” ឈប់រង់ចាំរហូតអ្នកគិតថាទាល់តែរួចរាល់ឥតខ្ចោះ ទើបចាប់ផ្តើម។ បង្កើតទំនុកចិត្តអ្នកដោយការធ្វើសកម្មភាពជួបពិសោធនោះ គឺនិយាយវាឡើង។

- វាជាចំណែកសំខាន់មួយដែរក្នុងជីវិតការងារអ្នក

ការអនុវត្តនឹងក្លាយជាឥទ្ធិពលសំខាន់ជួយឱ្យទំនុកចិត្តអ្នកបានប្រសើរឡើង។ បន្ទាប់មកអ្នកអាចសន្ទនាប្រាប់ខ្លួនឯង ហេតុអ្វីបានជាខ្ញុំត្រូវហ៊ាននិយាយជម្នះភាពភ័យខ្លាចនេះ?នរណាជាអ្នកជួយខ្លួនខ្ញុំនៅពេលដែលខ្ញុំលើកដៃសុំឱកាសឡើងនិយាយ? នរណាដែលខ្ញុំគួរសរសើរនៅពេលដែលខ្ញុំអាចធ្វើបាន ឡើងនិយាយបាន? ពិតមែនគឺចាប់ផ្តើមពីតូច និងអនុវត្តជាប្រចាំ ហើយបន្ថែមពីនោះអ្នកក៏សួរយោបល់មតិពីខាងក្រៅ ពីចំណុចសំខាន់ដែលពួកគេទទួលយក ក៏ដូចជាមតិយោបល់មកវិញសម្រាប់ពិចារណាអភិវឌ្ឍខ្លួនអ្នកបន្ត៕