ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣ នាព្រឹកថ្ងៃទី១៤ មករានេះ សម្តេចហ៊ុន សែនបានប្រកាសពី គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែលនឹងសាងសង់ក្នុងពេលខាងមុន។
សម្តេចបានបញ្ជាក់ថាបច្ចុប្បន្នរដ្ឋាភិបាល កំពុងស្វែងរកថវិកា ដើម្បីសាងសង់ផ្លូវភ្ជាប់ពីខេត្តកោះកុង ឆ្លងកាត់ខេត្តពោធិសាត់ មកកាន់ស្រុកសំឡូត ក្នុងខេត្តបាត់ដំបងនាពេលខាងមុខផងដែរ។
ផ្លូវមួយខ្សែនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីសម្រួលការដឹកជញ្ជូន និងពាណិជ្ជកម្មព្រោះប្រជាជននាភូមិភាគពាយ័ព្យ នាពេលបច្ចុប្បន្ននេះ ចង់ទៅកាន់ខេត្តកោះកុង ត្រូវមកកាន់រាជធានីភ្នំពេញហើយទើបចេញពីរាជធានីភ្នំពេញ ទៅខេត្តកោះកុង ហេតុនេះនៅពេលមានផ្លូវនេះប្រជាជន មិនចាំបាច់ ចំណាយពេលវេលាធ្វើដំណើរវាងឆ្ងាយទៀតនោះទេ៕