៧មេរៀន ពីលោក Jeff Bezos បង្រៀនអ្នកច្រើនពីរឿងជីវិតសហគ្រិន និងគោលដៅជីវិត


Jeff Bezos សហគ្រិនអាមេរិកដែលប្រិយមិត្តស្គាល់ហើយថា ជាស្ថាប​និក និងជា CEO នៃសាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិក(E-Commerce) Amazon ដែលមានលក់បណ្តាររបស់របរជាច្រើន។ មានមេរៀនជាច្រើនដែលអ្នកអាចស្វែងយល់រៀនសូត្រខ្លះពីសហគ្រិនជោគជ័យមួយនេះ។ អត្ថបទក្រមាប៉ុស្តិ៍ថ្ងៃចន្ទនេះ ក៏សូមលើកឡើងនូវ៧ចំណុចដែលអ្នកអាចរៀនសូត្របទពិសោធពីសហគ្រិន ក៏ដូចជាវិនិយោគិនវៃឆ្លាតរូបនេះ៖

. សម្រេចចិត្តក្នុងជីវិតកុំឱ្យមានពាក្យស្តាយក្រោយ

ជាឧទាហរណ៍មួយក្នុងជីវិតការងារលោកBezosមុនពេលមាន Amazon មកទល់សព្វថ្ងៃគឺលោកធ្លាប់ធ្វើការផ្នែកហិរញ្ញវត្ថុ ដែលមានប្រាក់ខែមិនតិចឡើយហើយបូកជាមួយប្រាក់បន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនទៀតផង។ ប៉ុន្តែចុងក្រោយលោកបានឈប់ពីការងារហើយចាប់ផ្តើមរកស៊ីបើកក្រុមហ៊ុនអ៊ីនធើណេតមួយ រហូតបានជោគជ័យនៅពេលនេះ។ លោកបានសួរខ្លួនឯងថា“ប្រសិនបើខ្ញុំដល់អាយុ៨០ហើយខ្ញុំស្តាយក្រោយមិនបានផ្តើមអ្វីសោះពីអ៊ីនធើណេត” ដូចនេះលោកបានសម្រេចចិត្ត “ត្រូវ” លោកបានឈប់ពីការងារដែលមានប្រាក់ខែច្រើនហើយមកផ្តើម Amazon ដែលសព្វថ្ងៃគេហៅថាលោក មហាសេដ្ឋី។

. ចៀសវាងផ្តេកផ្តួលលើជោគជ័យរបស់អ្នកផ្សេង

មែនហើយ ចំណុចនេះ Bezosលោកចង់ផ្តោតទៅលើ រូបមន្តជោគជ័យរបស់មនុស្សម្នាក់ៗពុំអាចអនុវត្តទៅលើស្ថានភាព បរិបទមនុស្សគ្រប់គ្នានោះទេ ប៉ុន្តែអ្នកនៅតែអាចរៀនសូត្រ សម្របទៅនឹងស្ថានភាពជាក់ស្តែងរបស់អ្នក។ពិសេសទៀតសហគ្រិន ដែលដើមកំណើតនៅរដ្ឋ New Mexico រូបនេះចង់ឱ្យមនុស្សគ្រប់គ្នាផ្តោតលើភាពខ្លាំងរបស់ខ្លួនបង្កើតអ្វីដែលល្អបំផុតពីខ្លួនអ្នកដែលអ្នកមាន ហើយរៀនប្រឈមនឹងហានិភ័យខ្លះក្នុងការប្រលូកកិច្ចការរកស៊ីណាមួយ។

. ចូរបង្កើតអនាគតអ្នកពុំចាំបាច់ទស្សន៍ទាយវាទេ

ពិតមែន គំនិតនេះគឺមាននៅលើAmazonរបស់លោក Bezos។ គាត់ចាប់ផ្តើម Amazonដោយពេលនោះពុំមាននរណាដាក់លក់សៀវភៅលើអនឡាញឡើយ ប៉ុន្តែគាត់បង្កើតវា។ក្រោយមក គាត់មានលក់អ្វីគ្រប់យ៉ាងនៅលើ Amazon ដែលអាចកុម្ម៉ង់ត្រឹមរយៈពេល២ថ្ងៃជាបន្តបន្ទាប់ ក៏មានបង្កើតនូវ Kindle e-reader សម្រាប់ជាវអានក៏ដូចជាបង្កើត Platform សម្រាប់អ្នកអានក៏អាចបោះផ្សាយអត្ថបទខ្លួនក៏ដូចជាចូលរួមបង្កើតជាមួយ ក្រុមផ្តើមរកស៊ី Ventures ផ្សេងៗបង្កើតជា Smartphones Tablets គ្រឿងឧបករណ៍អេឡិចត្រូនិចសម្រួលការងារផ្សេងៗ។ហើយនេះ គឺជាបង្កើតចេញជារូបរាងឡើង ដោយពុំទស្សន៍ទាយ។

. របៀបដែល Amazonបង្កើតលុយ

គ្រប់គ្នាភាគច្រើនអាចច្រឡំថាAmazon កើនតម្លៃរបស់ខ្លួនដោយសារការលក់របស់របរ។ ប៉ុន្តែ ការពិតគឺ Amazon ជាម៉ាស៊ីនជួយដល់ការសម្រេចចិត្តរបស់អ្នកទិញភាគច្រើនក៏ត្រូវបានចាត់ទុកដូចជាប្រព័ន្ធបរិយាយរៀបរាប់ពីផលិតផល​នានា។ លោក Bezos បានលើកឡើងថា “ពួកយើងមិនបានលុយពីរបស់ដែលយើងលក់ទេប៉ុន្តែពួកយើងបានលុយគឺនៅពេលដែលជួយអតិថិជនសម្រេចចិត្តក្នុងការជាវផលិតផលណាមួយដែលដាក់លក់”។ ជាមេរៀនគឺការបង្កើតអាចមិនត្រឹមតែការលក់ផលិតផលពេល ឬសេវាកម្មនោះទេ ប៉ុន្តែគឺសម្តៅទៅលើ របៀបផ្សេងៗដែលជួយឱ្យជីវិតរស់នៅមានភាពងាយស្រួល ពិសេសការសម្រេចចិត្តនោះ។ 


. អនាគតវែងឆ្ងាយជាមួយអតិថិជន

ប្រាកដណាស់គ្រប់ក្រុមហ៊ុនលក់ផ្សេងៗ អាចត្រឹមតែការលក់ហើយក៏បញ្ចប់ទៅវិញ ប៉ុន្តែសម្រាប់លោក Bezosលោកប្រើរយៈពេលវែងជាមួយអតិថិជន ពោលគឺលោកដឹងថាអតិថិជនពិតជាចង់បានតម្លៃថោក និងសេវារហ័ស ទន្ទឹមនឹងនោះសេវាកម្មក៏បានផ្តល់ឱ្យអតិថិជនបានល្អ ប្រៀបអតិថិជនដូចជាស្តេច ដែលជាចុងក្រោយអតិថិជនច្រើនប្រើសេវា Amazon ក្នុងរយៈពេលវែងឆ្ងាយដែលជាហេតុឱ្យ Platform ពាណិជ្ជកម្មអេឡិចត្រូនិចនេះជោគជ័យ។

. បំផ្លាញខ្លួនឯងដោយខ្លួនឯងប្រសើរជាងឱ្យអ្នកផ្សេងបំផ្លាញ

លោក Bezosបានធ្វើ Workshops ជាច្រើនក្នុងនោះលោកធ្វើបទបង្ហាញចែករំលែកព័ត៌មានផ្សេងៗ ការរកស៊ី និងការច្នៃប្រឌិតប៉ុន្តែបទបង្ហាញក៏មានដែរនៅក្នុង វីដេអូ Youtube។ដូចនេះមនុស្សជាច្រើនប្រាប់លោកថា ធ្វើបែបនេះដូចជាការសម្លាប់ខ្លួនឯងប៉ុន្តែជាចុងក្រោយនៅតែមានសិស្សចូលក្នុងសិក្ខាសាលា Workshops ផ្សេងៗរបស់ Bezos។ លោកក៏បានបន្ថែមថាពិតមែនកូនសិស្សអាចមើលនៅក្នុងវីដេអូ ប៉ុន្តែក៏នៅតែមានវត្តមានពួកគាត់មកចូលរួមផ្ទាល់ពិសេសពេលជួបគ្នា ពួកយើងអាចអនុវត្ត និងពិភាក្សាចេញគំនិតច្នៃប្រឌិតដែលចេញជាសមិទ្ធិផលជាច្រើន ហើយនោះពួកយើងបានជោគជ័យទាំងអស់គ្នា។

. មានគោលដៅធំហើយក៏ចេះបត់បែន

ចំណុចនេះ មហាសេដ្ឋី Bezosចង់សម្តៅទៅលើ ការបង្កើតគោលដៅក្នុងជីវិតផ្ទាល់ខ្លួន។ គោលដៅធំនិងទស្សនៈវិស័យវែងឆ្ងាយ ក៏ជារឿងសំខាន់មួយព្រោះថា វាជារឿងល្អបើអ្នកមានគោលដៅធំហើយប្រឹងធ្វើវា ប្រសើរជាងមានគោលដៅតូចៗ។ លោកថា គោលដៅធំ គឺធ្វើឱ្យប្រឹងប្រែងដែលហោចណាស់ គឺសម្រេចបានសមិទ្ធិផលច្រើនទៅតាមនោះផងដែរ។ ចំណុចនេះលោកបន្ថែមថា ពិតណាស់ក្នុងជីវិតគឺនឹងត្រូវជួបបរាជ័យខ្លះ ហើយទោះបីជាបរាជ័យ ប៉ុន្តែអ្នកនៅតែអាចបត់បែនហើយនៅតែកៀកខិតនឹងសមិទ្ធិផលជាច្រើន បើប្រៀបហ្នឹងការដៅគោលដៅតូចៗក្នុងជីវិត៕