កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០១៩កន្លងមកនេះ ក្រុមហ៊ុន Union City Development Group Co.Ltd និងក្រុមហ៊ុនTianjin Intellectual Capital Investment MediaCo.Ltd បានរៀបចំកម្មវិធី សម្ពោធគម្រោងឈ្មោះ TEMI ដោយបានបញ្ជាក់ ពីការបោះទុនប្រមាណជា១៩០០លានដុល្លារ បន្ថែម ដើម្បីសាងសង់គម្រោង TEMI នៅក្នុងទឹកដីខេត្តកោះកុង ដោយមានសាងសង់ជា កន្លែងជិះអូប័រកំសាន្ត ទីលានវាយកូនហ្គោល ទីកន្លែងសម្រាកលំហែកាយតំបន់ពាណិជ្ជកម្ម ក្លឹបកំសាន្ត។
គម្រោងទីក្រុងTEMI នេះ ស្ថិតក្នុងផ្ទៃដីប្រមាណជា ២៥០០ហិកតា ដែលគម្រោងTEMI បានមកពីពាក្យកាត់ថា ទេសចរណ៍(T-Tourism)ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្យ(M-Marine)និង អន្តរជាតិ(I-International) ដោយបែងចែកជា៣ ដំណាក់កាល ធ្វើការសាងសង់។
គម្រោងTEMI គឺជាគម្រោងសំខាន់មួយរបស់គម្រោងតារាសាគរ ដែល មានទំហំដី ៣ម៉ឺន៦ពាន់ហិកតាហើយមានទីតាំងស្ថិតនៅស្រុកបុទុមសាគរ ខេត្តកោះកុង ចម្ងាយពីភ្នំពេញ ២៦០គីឡូម៉ែត្រនិង៥០គីឡូពីកំពង់សោម តាមផ្លូវទឹក ដែលបានដាក់សម្ពោធការសាងសង់កាលពីពេលថ្មីៗ៕