ក្រសួងបរិស្ថាន ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលក្របខណ្ឌមន្រ្តីរាជការ សម្រាប់ឆ្នាំ​២០២១

រាជធានីភ្នំពេញ៖ ក្រសួងបរិស្ថាន បានសេចសេចក្ដីជូនដំណឹងពីការ ប្រឡងជ្រើសរើសនិស្សិត ឲ្យចូលបម្រើការងារ ជាមន្រ្តីរាជការ ក្នុងក្របខណ្ឌក្រសួងបរិស្ថានសម្រាប់ឆ្នាំ ២០២១ ចំនួន ១០កន្លែង។

ក្រសួងបានប្រកាសទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០២១។ ដើម្បីទាញយកពាក្យសុំប្រឡង សូមចូលតាមតំណភ្ជាប់ moe.gov.kh