ឯកឧត្តម ហ៊ុន ម៉ានី៖ ការទទួលបាននូវវ៉ាក់សាំង កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា

រាជធា​នីភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសារ ដែលឯកឧត្តមបានបង្ហោះក្នុងបណ្ដាញសង្គម ក្នុងថ្ងៃដែលឯកឧត្តម បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងដែរថា មិនថាការចាក់វ៉ាក់សាំងស៊ីណូហ្វាម , ស៊ីណូវ៉ាក់, អាស្ត្រាហ្សេនីកា  ឬទៅថ្ងៃមុខមានវ៉ាក់សាំងអ្វីផ្សេងទៀតនោះទេ តែវ៉ាក់សាំងទាំងនេះ គឺសុទ្ធតែជារកបានមកដោយការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតមេរោគកូវីដ១៩។

ឯកឧត្តម ហ៊ុន ម៉ានី ៖«ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសពីសម្តេចនាយករដ្ឋមន្ត្រី ដែលការប្រឹងប្រែងទាំងនោះ ធានាឱ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង»

សូមជម្រាបជូនដែរថា កម្ពុជាផ្ដើមការចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ ដល់មន្រ្តីជួរមុខដែលត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ជាពិសេសមន្រ្តីនៅតាមព្រំដែនកម្ពុជាថៃ ដែលមកទល់ពេលនេះ ការចាក់ដូសទី៣សម្រេចបាន ជាង ៥សែននាក់៕