ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកមហាធៀ (Mahathir Mohamad) ក្នុងបទសម្ភាសន៍របស់លោកជាមួយ សារព័ត៌មានស៊ីនជីវដេលី បាននិយាយថា ពួកគេបានសួរខ្ញុំថា តើអ្នកមានអារម្មណ៍យ៉ាងណាអំពីប្រទេសចិន?ខ្ញុំបានប្រាប់ពួកគេថា ម៉ាឡេស៊ីបានរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសចិន។យើងមានពាណិជ្ជកម្មទ្វេភាគី ហើយយើងមានមិត្តភាព ជាមួយប្រទេសចិន។
លោក មហាធៀ បានបន្តលើកឡើងថា៖ ព័រទុយហ្គាល់ បានមកដាក់អាណានិគមនៅទីនេះ មកពីចម្ងាយ ៨០០០ម៉ាយ។ ប្រទេសចិន បាននៅជាមួយប្រទេសម៉ាឡេស៊ី អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនដែលបានធ្វើអាណានិគម លើប្រទេសនេះទេ។
"មានជនជាតិចិនជាច្រើន នៅក្នុងប្រទេសរបស់យើង ប៉ុន្តែប្រទេសចិន មិនដែលធ្វើអាណានិគម លើយើងទេ តើយើងគួរភ័យខ្លាចប្រទេសចិន ឬអឺរ៉ុប?"