ឆ្ងល់ឬអត់ថា ស្រីៗពេលណាទើបជួបគូព្រេង

ប្រាកដជាមានមិត្តៗនារីមួយចំនួនដែលមានអារម្មណ៍ថា ខ្លួនកំពុងរង់ចាំឱ្យគូព្រេងមកដល់។ រហូតដល់ពេលខ្លះចាប់ផ្តើមស៊ាំនឹងការរស់នៅម្នាក់ឯងទៅហើយ ហេតុអ្វីនៅមិនទាន់រកឃើញទៀត? ឬក៏មិនទាន់កើតទេ? កុំអាលអន់ចិត្តអី ព្រោះបុរសម្នាក់នោះ នឹងចូលមកនៅពេលដែលអ្នកអាចស្ថិតក្នុងស្ថានការណ៍ទាំងពីរខាងក្រោមនេះបាន។

១.គេនឹងឈានជើងចូលមក នៅពេលដែលយើងមានអារម្មណ៍ថាគ្រប់គ្រាន់ក្នុងជីវិត

- នៅពេលដែលយើងមិនទាមទារឬរំពឹងអ្វីជាពិសេស មានទំនុកចិត្ត អាចស្វែងរកក្តីសុខឱ្យខ្លួនឯងបាន និងមានភាពស្ញប់ស្ញែងចំពោះខ្លួនឯង។

  • គេម្នាក់នោះនឹងមកដល់ នៅពេលដែលយើងមានអារម្មណ៍ថាចង់ស្វែងយល់អ្វីថ្មីៗនិងចង់ចាកចេញពីភាពឯកោ។ ពេលនោះហើយដែលគេនឹងចូលមកកសាងភាពផ្លាស់ប្តូរដែលល្អៗ ឱ្យកើតឡើងចំពោះអ្នកទាំងពីរ។
  • ពេលដែលអ្នកមិនបាច់ព្យាយាមធ្វើខ្លួនតាមនរណាម្នាក់ ដើម្បីផ្គាប់ចិត្តអ្នកដទៃព្រោះគេម្នាក់នោះនឹងពេញចិត្តនូវភាពជាខ្លួនអ្នក។
  • ពេលដែលអ្នកមិនចាំបាច់ដាក់សម្ពាធឬបង្ខំឱ្យគេមានការយល់ឃើញដូចខ្លួន។
  • អ្នកនឹងជួបគូព្រេងនៅពេលដែលចេះទទួលយកអ្វីដែលចង់បាន និងចេះបដិសេធអ្វីដែលខ្លួនមិនចង់បាន។
  • នៅពេលដែលយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ក្តីស្រឡាញ់មួយនេះប្រកបដោយការគិតបែបវិជ្ជមាន។
  • អ្នកនិងគេម្នាក់នោះ នឹងត្រូវបានទាក់ទាញឱ្យជួបគ្នាដោយថាមពលវិជ្ជមានក្នុងពេលវេលាដែលសមរម្យ។
  • ថ្ងៃដែលយើងអាចស្វែងយល់ពីតម្លៃខ្លួនឯង នោះហើយគឺជាពេលដែលយើងត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្នេហាពិត។

២.គេនឹងលេចវត្តមានឡើង នៅពេលដែលយើងចេះអភ័យទោសឱ្យខ្លួនឯង

  • ពេលដែលអ្នកចេះបង្កើតសេចក្តីស្ង​ប់និងអារម្មណ៍ល្អៗ រួមទាំងចេះអភ័យទោសចំពោះភាពខុសឆ្គងរបស់ខ្លួនឯងនិងអ្នកដទៃ។
  • ពេលដែលអ្នកមិនបណ្តោយឱ្យភាពឆេវឆាវ និងការខកបំណងចូលមកគ្របដណ្តប់លើគំនិត។
  • ពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។​​

ដូច្នេះចាប់ពីពេលនេះ ទៅមិត្តៗនារីមិនចាំបាច់ខំស្វែងរកស្នេហ៍ពិតរហូតដល់បាត់បង់ភាពជាខ្លួនឯងទេ ទាំងដែលអ្នកខ្លះទៀតចាប់ផ្តើមមានអារម្មណ៍ហត់នឿយក្នុងការធ្វើបែបនេះ។

សូមជឿថា មនុស្សដែលត្រឹមត្រូវនឹងចូលមកក្នុងជីវិតអ្នក ក្នុងពេលវេលាដែលត្រឹមត្រូវមួយ។ អ្នកគ្រាន់តែផ្តល់សេចក្តីសុខដល់ខ្លួនឯងនិងរស់នៅជាមួយបច្ចុប្បន្នភាព បើ​គេជាស្នេហ៍ពិតរបស់អ្នក ប្រាកដជាបានជួបគ្នាក្នុងថ្ងៃណាមួយមិនខាន។