រាជធានីភ្នំពេញ៖ នៅថ្ងៃនេះ កម្ពុជាបានកត់ត្រាការឆ្លងកូវីដថ្មីចំនួន ៤៥៥នាក់(នាំចូលថ្មី៨១នាក់) និងអ្នកស្លាប់ថ្មីចំនួន ២០នាក់បន្ថែមទៀត ។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងសុខាភិបាល។
មកត្រឹមថ្ងៃនេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវីដសរុប ៨៣៨៣៩នាក់ និងស្លាប់សរុប ១៦៣៤នាក់។ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៤ករណីបន្ថែមទៀត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឲ្យចំនួនចំនួនសរុបនៃអ្នកឆ្លង Delta ឡើងដល់ ៤២៩នាក់។
កម្ពុជា ក៏សម្រេចបានចំនួនអ្នកបានចាក់វ៉ាក់សាំងចំនួន២ដូសរួចរាល់ មានចំនួន ៦លាន៦សែននាក់ និងអ្នកបានចាក់វ៉ាក់សាំងដូសទី៣ ចំនួន ១សែននាក់ផងដែរ៕