វិធីសម្គាល់មើលថាសង្សារចាស់ ចង់ត្រូវគ្នាវិញជាមួយអ្នក

ការបែកបាក់គ្នាពីមនុស្សដែលយើងស្រឡាញ់ គឺគ្មានគូស្នេហ៍ណាចង់ជួបប្រទះនោះឡើយ ប៉ុន្តែមានគូស្នេហ៍ភាគច្រើនបានសម្រេចចិត្តចែកផ្លូវគ្នា បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាបានមួយរយៈពេល។ ក្នុងនោះផងដែរក្រោយពេលដែលពួកគេសម្រេចចិត្តចាកចេញពីគ្នា ក៏មានគូស្នេហ៍ខ្លះ ហាក់មានទំនងចង់ត្រឡប់មកទាក់ទងជាមួយគ្នាឡើងវិញនិងចាប់ផ្តើមថែរក្សាស្នេហារបស់ខ្លួនសារជាថ្មី។ 

ដូច្នេះខាងក្រោមនេះជាវិធីសាស្រ្តងាយៗដើម្បីសង្កេតមើលថាសង្សារចាស់ ចង់ត្រូវគ្នាវិញជាមួយអ្នក?

១. តែងតែខ្វល់ខ្វាយនិងចង់ដឹងលឺពីស្ថានភាពអ្នក

ប្រសិនបើអតីតមិត្តប្រុសចាស់របស់អ្នក តែងតែព្យាយាមខ្វល់ខ្វាយនិងចង់ដឹងលឺពីស្ថានភាពបច្ចុប្បន្ន របស់អ្នកជានិច្ច នោះមានន័យថាគាត់នៅតែស្រឡាញ់និងនឹកស្តាយអ្នកគ្រប់ពេល។ ឧទាហរណ៍ថា បច្ចុប្បន្នអ្នកមានដៃគូថ្មីហើយឬនៅ?មានមនុស្សប៉ុន្មាននាក់ដែលកំពុងតែតាមចែចង់អ្នក?

២. គាត់ព្យាយាមរំលឹកអនុស្សាវរីយ៍ល្អៗ

គ្រប់ពេលដែលគាត់អាចជជែកសន្ទនាជាមួយអ្នកសារជាថ្មី គាត់តែងតែព្យាយាម រំលឹកអនុស្សាវរីយ៍ល្អៗ នាពេលកន្លងមក។ ឧទាហរណ៍ថា ទីកន្លែងនេះពួកយើងចូលចិត្តមកញុាំអីជាមួយគ្នា? អូនចូលចិត្តញុាំហឹរ?

៣. កែប្រែរាល់កំហុសដែលធ្លាប់ធ្វើខុស 

ប្រាកដណាស់ថា មុនពេលសម្រេចចិត្តចែកផ្លូវគ្នា អ្នកនិងគេអាចកសាងនូវកំហុសមិនល្អដាក់គ្នាទៅវិញទៅមកទើបជាហេតុធ្វើអ្នកទាំងពីរត្រូវតែបែកបាក់គ្នា។ តែយ៉ាងណាមិញបន្ទាប់ពីទំនាក់ទំនងដល់ផ្អែមល្ហែមរបស់អ្នកនឹង គេត្រូវបានដើរដល់ទីបញ្ចប់ហើយគេមានចិត្តចង់ត្រឡប់មកវិញ នោះគេនឹងព្យាយាមកែប្រែផ្លាស់ប្តូរ រាល់ទង្វើអាក្រក់ពីមុន។

៤. ព្យាយាមប្រាប់អ្នកថា“គាត់នឹកអ្នកខ្លាំងណាស់”

មនុស្សដែលធ្លាប់ស្រឡាញ់គ្នានិងធ្លាប់មានរឿងរ៉ាវល្អៗជាមួយគ្នា រយៈពេលជាច្រើនខែឆ្នាំ ជាការពិតណាស់ថាបន្ទាប់ពីពេលចែកផ្លូវគ្នាភ្លាមៗឬមួយរយៈពេល គាត់នឹងតែងតែឆាកមកសួរសុខទុក្ខអ្នកព្រមទាំងតែងតែនិយាយថា នឹកអ្នកខ្លាំង នៅស្រឡាញ់និងនៅតែគិតបារម្ភពីអ្នកគ្រប់ពេលវេលា។

៥. ប្រចណ្ឌនិងហួងហែងពីអ្នក

បើទោះបីជាអ្នកនិងគាត់មិនត្រូវជាអ្វីនឹងគ្នា ប៉ុន្តែគាត់នៅតែតាមដានហួងហែង បារម្ភនិងប្រចណ្ឌរាល់ពេលដែល ប្រទះឃើញសកម្មភាពរបស់អ្នកជាមួយអ្នកដទៃផ្សេងទៀត។ ឧទាហរណ៍នៅពេលដែលគាត់មើលឃើញថា អ្នកតប comment ជាមួយអ្នកដទៃ គាត់នឹងមានអារម្មណ៍ខឹងនិងមិនសប្បាយចិត្តជាដើម។

សរុបរួមមកវិញរាល់ទង្វើខាងលើសុទ្ធសឹងតែជាផ្នែកមួយនៃការបង្ហាញឲ្យឃើញថា សង្សារចាស់របស់អ្នកចង់វិលត្រឡប់មកកាន់អ្នកវិញ ១០០ភាគរយនោះឡើយ។ គ្រប់យ៉ាងគឺអាស្រ័យទៅលើអ្នក និងគាត់ថាតើអ្នកទាំងពីរចង់ត្រឡប់មកជួសជុសស្នេហាចាស់នេះវិញឬយ៉ាងណា?